សហព័ន្ធកីឡាហោះហើរកម្ពុជា បង្កើតឡើងនៅឆ្នាំ 2013 ដោយមានលោក តេងប៉េងស៊ាងជាស្ថាបនិកដំបូងនិងមានគោលបំណងអភិវឌ្ឍន៍កីឡាហោះហើរគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជាអោយមានការរីកចំរើនជាពិសេសគឺកីឡាហោះហើរដោយ Paramotor តែម្តង ដើម្បីបំពេញក្តីស្រម៉ៃដល់អ្នកដែលចូលចិត្តហោះហើរលើផ្ទៃអាកាស។ សហព័ន្ធកីឡាហោះហើរមានចក្ខុវិស័យវែងឆ្ងាយក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជា Pilot ហោះហើរ Paramotor ប្រកបដោយគុណភាព ក្រមសីលធម៍ និង គោរពបាននូវរាល់បទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ ជាពិសេសច្បាប់របស់ប្រទេសកម្ពុជាផងដែរ ។
សហព័ន្ធកីឡាហោះហើរកម្ពុជា កំពុងសិក្សា និងមានបំណងត្រៀមដាក់បញ្ចូល កីឡាហោះហើរ ទៅក្នុងការប្រកួតកីឡាអាសុី និងការប្រកួតផ្សេងៗ ទៀត ទាំងថ្នាក់ជាតិ និងអន្តរជាតិ នាពេលខាងមុខនេះ។